Home / / / អ័រម៉ូនជំនួយឫសស្រូវ . ហេបភីរូត(Happy Roots-Rice)

ឈ្មោះផលិតផល៖ អ័រម៉ូនជំនួយឫសស្រូវ . ហេបភីរូត(Happy Roots-Rice)

អត្ថប្រយោជន៍៖

  • ជំរុញដំណើរដុះឫសខ្លាំង ធំៗ និងមានសុខភាពល្អ។ ពិសេសសម្រាប់ដំណាំស្រូវ ដំឡូង ពោត សណ្តែក ឃ្លោក ត្រឡាច ឪឡឹក។ល។
  • ជំរុញការដុះពន្លកស្មើ ពន្លកធំៗ ឫសខ្ជី ធំ និងមានសុខភាពល្អ។
  • វាក៏អាចប្រើពេលដំណាំកំពុងលូតលាស់ដើមនិងស្លឹក ប៉ុន្តែឫសមិនសូវល្អ ដោយសារដីមានជាតិជូផងដែរ។

 

របៀបប្រើប្រាស់៖

  • ត្រាំគ្រាប់ពូជ
    • លាយហេបភីរូត500ម.ល ជាមួយទឹក20លីត្រ ដើម្បីត្រាំគ្រាប់ពូជស្រូវ 20គ.ក្រ ឬ លាយហេបភីរូត(១ដប 500ម.ល) ជាមួយទឹក200លីត្រ។
    • ត្រាំគ្រាប់ពូជ20ម៉ោងជាមុនសិន បន្ទាប់មកទៀតស្រោចហេភីរូតដែលបានលាយជាមួយទឹករួច ឱ្យសើមគ្រាប់ពូជ ច្របល់ឱ្យស្មើ រួចហើយផ្អាប់បន្តរហូតដល់ពេលព្រោះ។
  • បាញ់ស្លឹក
    • បើសង្កេតឃើញឫសស្រូវ ឬ ដំណាំលូតលាស់មិនល្អ យើងអាចបាញ់ហេបភីរូតលើស្លឹកបាន។
    • លាយហេបភីរូតចន្លោះពី 30ទៅ50ម.ល ក្នុងធុងបាញ់ចំណុះ20លីត្រ ឬ ហេភីរូត១ដប 500ម.ល លាយជាមួយទឹក 200លីត្រ។

រូបភាព ផលិតផល