Home / / / ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដូ-Lido 10EC

ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដូ-Lido 10EC

អត្ថប្រយោជន៍

លីដូ ជាថ្នាំកម្ចាត់ស្មៅក្នុងចម្ការសម័យថ្មី ដែលមានប្រសិទ្ធភាពកម្ចាត់ស្មៅស្លឹកស្រួចគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព ក្នុងចម្ការសណ្តែកសៀង សណ្តែកបាយ សណ្តែកអង្គុយ ល្ង ម្ទេស ត្រាវ ឪឡឹក ស្បៃរឿង ល្ពៅ ចម្ការស្ពៃ និងដំណាំប្រភេទស្លឹកធំជាច្រើនទៀត។ វាសម្លាប់ស្មៅតាមរយៈការប៉ះផ្ទាល់និងជ្រាបចូលតាមស្លឹក រហូត ដល់ឬសស្មៅ និង អាចទប់ស្កាត់ស្មៅមិនឱ្យលូតលាស់ឡើងវិញបានពេញមួយរដូវ ហើយមិនប៉ះពាល់ ដល់ដំណាំក្នុងចម្ការឡើយ។

 

របៀបប្រើប្រាស់

កត្តាចង្រៃ ពេលវេលាប្រើ បរិមាណប្រើ
ស្មៅស្លឹកស្រួច

ដុះក្នុងចម្ការ (សណ្តែកសៀង សណ្តែកបាយ សណ្តែកអង្គុយ ល្ង ម្ទេស ត្រាវ ឪឡឹក ស្បៃរឿង ល្ពៅ ចម្ការស្ពៃ និងដំណាំប្រភេទស្លឹកធំជាច្រើនទៀត)

ស្មៅចាប់ពី ស្លឹក២-ស្លឹក៤ ប្រើលីដូ ៦០-៧០មល ជាមួយទឹក ២៥លីត្រ
ស្មៅចាប់ពី ស្លឹក៥-ស្លឹក៧ ប្រើលីដូ ៨០-៩០មល ជាមួយទឹក ២៥លីត្រ
ចំណាំ

-បាញ់ថ្នាំពេលដីក្នុងចម្ការមានសំណើម។

-ត្រូវបាញ់ថ្នាំលើស្លឹកនិងដើមស្មៅ ឱ្យបានសព្វល្អ។

 

រូបភាព ផលិតផល