Home / / / ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . នីលីដា 2,4D 95SP

ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . នីលីដា 2,4D 95SP

អត្ថប្រយោជន៍

នីលីដា2,4D 95SP ជាប្រភេទសថ្នាំកម្ចាត់ស្មៅដោយជម្រើស ដែលអាចកម្ចាត់ស្មៅបានច្រើនប្រភេទដូចជា ពពួកកក់ ក្រវាញជ្រូក ជន្ទុលភ្នំ ស្មៅស្លាបទា កាជីប ម្អមភ្នំ ផ្ទី ទន្ទ្រានខែត្រ និងប្រភេទស្មៅស្លឹកធំជាច្រើនប្រភេទទៀត។

 

របៀបប្រើប្រាស់

ដំណាំ ស្មៅក្នុងស្រែ ឬ ចម្ការ បរិមាណ/ពេលវេលាប្រើ
ស្វាយ ស្វាយចន្ទី ពពួកកក់ ក្រវាញជ្រូក ជន្ទុលភ្នំ ស្មៅស្លាបទា កាជីប ម្អមភ្នំ ផ្ទី ទន្ទ្រានខែត្រ និងប្រភេទស្មៅស្លឹកធំជាច្រើនប្រភេទទៀត ប្រើនីលីដា2,4D ៥០ក្រាម ជាមួយនីលីដា48 ២៥០ម.ល លាយទឹក ២៥លីត្រ ឬ រើនីលីដា2,4D ១គីឡូក្រាម ជាមួយនីលីដា48 ៤.៥លីត្រ ប្រើបាញ់លើផ្ទៃដី១ហិចតា ។
ស្រូវ ប្រើនីលីដា2,4D 95SP ១គីឡូ-១.២៥គីឡូក្រាម សម្រាប់បាញ់លើផ្ទៃដី១ហិចតា ក្រោយព្រោះស្រូវបាន២០ថ្ងៃ។

មុនពេលបាញ់ត្រូវបញ្ចេញទឹកឱ្យអស់ពីស្រែ និងត្រូវបញ្ចូលទឹកវិញក្រោយពេលបាញ់បាន៣ថ្ងៃ។

ពោត ប្រើនីលីដា2,4D 95SP ១គីឡូ-១.២៥គីឡូក្រាម សម្រាប់បាញ់លើផ្ទៃដី១ហិចតា ក្រោយពេលពោតដុះបាន២០ថ្ងៃ។
អំពៅ ប្រើនីលីដា2,4D 95SP ១គីឡូ-១.២៥គីឡូក្រាម សម្រាប់បាញ់លើផ្ទៃដី១ហិចតា ក្រោយពេលអំពៅដុះបាន២០ថ្ងៃ។
ចំណាំ៖ ត្រូវបាញ់ថ្នាំពេលដីមានសំណើមគ្រប់គ្រាន់។ ចំពោះដំណាំស្រូវ ពោត និង អំពៅ មិនត្រូវប្រើលើសតម្រិតដែលបានណែនាំដាច់ខាត។

 

រូបភាព ផលិតផល