ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដូ-Lido 10EC
អត្ថប្រយោជន៍
លីដូ ជាថ្នាំកម្ចាត់ស្មៅក្នុងចម្ការសម័យថ្មី ដែលមានប្រសិទ្ធភាពកម្ចាត់ស្មៅស្លឹកស្រួចគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព ក្នុងចម្ការសណ្តែកសៀង សណ្តែកបាយ សណ្តែកអង្គុយ ល្ង ម្ទេស ត្រាវ ឪឡឹក ស្បៃរឿង ល្ពៅ ចម្ការស្ពៃ និងដំណាំប្រភេទស្លឹកធំជាច្រើនទៀត។ វាសម្លាប់ស្មៅតាមរយៈការប៉ះផ្ទាល់និងជ្រាបចូលតាមស្លឹក រហូត ដល់ឬសស្មៅ និង អាចទប់ស្កាត់ស្មៅមិនឱ្យលូតលាស់ឡើងវិញបានពេញមួយរដូវ ហើយមិនប៉ះពាល់ ដល់ដំណាំក្នុងចម្ការឡើយ។
របៀបប្រើប្រាស់
កត្តាចង្រៃ | ពេលវេលាប្រើ | បរិមាណប្រើ |
---|---|---|
ស្មៅស្លឹកស្រួច
ដុះក្នុងចម្ការ (សណ្តែកសៀង សណ្តែកបាយ សណ្តែកអង្គុយ ល្ង ម្ទេស ត្រាវ ឪឡឹក ស្បៃរឿង ល្ពៅ ចម្ការស្ពៃ និងដំណាំប្រភេទស្លឹកធំជាច្រើនទៀត) |
ស្មៅចាប់ពី ស្លឹក២-ស្លឹក៤ | ប្រើលីដូ ៦០-៧០មល ជាមួយទឹក ២៥លីត្រ |
ស្មៅចាប់ពី ស្លឹក៥-ស្លឹក៧ | ប្រើលីដូ ៨០-៩០មល ជាមួយទឹក ២៥លីត្រ |
ចំណាំ
-បាញ់ថ្នាំពេលដីក្នុងចម្ការមានសំណើម។ -ត្រូវបាញ់ថ្នាំលើស្លឹកនិងដើមស្មៅ ឱ្យបានសព្វល្អ។ |
រូបភាព ផលិតផល