Home / / / ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដា-Lida 25SL

ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដា-Lida 25SL

អត្ថប្រយោជន៍

លីដា ជាថ្នាំកម្ចាត់ស្មៅក្នុងចម្ការសម័យថ្មី ដែលមានប្រសិទ្ធភាពកម្ចាត់ស្មៅស្លឹកមូលគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព ក្នុងចម្ការសណ្តែកសៀង សណ្តែកបាយ(អាយុចាប់ពីដុះស្លឹក ២សន្លឹកឡើង) និង ដំឡូងមី (អាយុចាប់ចន្លោះពី ២៥ ទៅ ៤៥ថ្ងៃ)។ វាសម្លាប់ស្មៅតាមរយៈការប៉ះផ្ទាល់និងជ្រាបចូលតាមស្លឹក រហូត ដល់ឬសស្មៅ និង អាចទប់ស្កាត់ស្មៅមិនឱ្យលូតលាស់ឡើងវិញបានពេញមួយរដូវ ហើយមិនប៉ះពាល់ដល់ ដំណាំក្នុងចម្ការឡើយ។

 

របៀបប្រើប្រាស់

កត្តាចង្រៃ ពេលវេលាប្រើ បរិមាណប្រើ
ស្មៅស្លឹកធំ ឬ ស្មៅស្លឹកមូល

ដុះក្នុងចម្ការសណ្តែកសៀង សណ្តែកបាយ(អាយុចាប់ពីដុះស្លឹក ២សន្លឹកឡើង) និងដំឡូងមី(អាយុចាប់ពី ២៥ ទៅ ៤៥ថ្ងៃ)

ស្មៅចាប់ពី ស្លឹក២-ស្លឹក៤ ប្រើលីដា ៦០-៧០មល លាយជាមួយទឹក ២៥-៣០លីត្រ
ស្មៅចាប់ពី ស្លឹក៥-ស្លឹក៧ ប្រើលីដា ៨០-៩០មល លាយជាមួយទឹក ២៥-៣០លីត្រ
ចំណាំ

-បាញ់ថ្នាំពេលដីក្នុងចម្ការមានសំណើម។

-ត្រូវបាញ់ថ្នាំលើស្លឹកនិងដើមស្មៅ ឱ្យបានសព្វល្អ។

 

រូបភាព ផលិតផល