ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . នីលីដា48
អត្ថប្រយោជន៍
នីលីដា48 ជាថ្នាំកម្ចាត់ស្មៅទូទៅ ក្នុងចម្ការដោយមិនជម្រើស មានលក្ខណៈជ្រាបចូលយ៉ាងលឿនតាមស្លឹក ដើម រហូតដល់ឫស ធ្វើឱ្យរលួយឫសងាប់តែម្តង។ ស្មៅនឹងងាប់អស់គ្មានសល់បន្ទាប់ពីបាញ់រួចរយៈពេល១០ថ្ងៃ។ ស្មៅដែលបាញ់ថ្នាំប៉ះរួចធានាងាប់ទាំងស្រុង និងមិនដុះឡើងវិញឡើយ។ នីលីដា48 ជំនាញកម្ចាត់ពពួកស្បូវ ស្មៅជើងក្រាស់ ក្រវ៉ាញជ្រូក ស្មៅបែកក្បាល ព្រះខ្លបយក្យ ស្មៅចិញ្ចៀន ស្មៅស្លឹកឫស្សី ស្មៅស្លាបច្រវ៉ា ទន្ទ្រានខែត្រ ស្មៅបារាំង និងខ្វាងជាដើម។ យើងអាចប្រើប្រាស់នីលីដា48 បាញ់ក្នុងចម្ការដំឡូងមី ស្វាយ ស្វាយចន្ទី ក្រូច ចន្លោះរងពោត ឬ ម្នាស់ ឈើហូបផ្លែ ចម្ការកៅស៊ូ លើដីវា និងតាមភ្លឺស្រែ។
របៀបប្រើប្រាស់
- ស្បូវ៖ ត្រូវប្រើថ្នាំចំណុះ ២០០-៣០០ម.ល លាយជាមួយទឹក ១៦លីត្រ។
- ស្មៅទូទៅ៖ ត្រូវប្រើថ្នាំចំណុះ ១៥០-២០០ម.ល លាយជាមួយទឹក ១៦លីត្រ ដោយប្រើថ្នាំ៣-៤លីត្រ ក្នុងផ្ទៃដី១ហិចតា។
- ដំណាំផ្សេងៗ៖ ត្រូវបាញ់ថ្នាំ មុនពេលធ្វើដីចន្លោះពី ៧ ទៅ ១០ ថ្ងៃ។
***ហាមបាញ់ថ្នាំចំលើស្លឹកដំណាំ។
រូបភាព ផលិតផល