ឈ្មោះផលិតផល៖ អ័រម៉ូនជំនួយឫសដំឡូង . ហេបភីរូត(Happy Roots-Cassava)
អត្ថប្រយោជន៍៖
- ជំរុញដំណើរដុះឫសខ្លាំង ធំៗ និងមានសុខភាពល្អ។ ពិសេសសម្រាប់ដំណាំដំឡូង ស្រូវ ពោត សណ្តែក ឃ្លោក ត្រឡាច ឪឡឹក។ល។
- ជំរុញការដុះពន្លកស្មើ ពន្លកធំៗ ឫសខ្ជី ធំ និងមានសុខភាពល្អ។
- វាក៏អាចប្រើពេលដំណាំដំឡូងមីកំពុងលូតលាស់ដើមនិងស្លឹក ប៉ុន្តែឫសមិនសូវល្អ ដោយសារដីមានជាតិជូ។
របៀបប្រើប្រាស់៖
- ត្រាំពូជ
- លាយហេបភីរូត250ម.ល ជាមួយទឹក200លីត្រ ដោយយកពូជដំឡូន(15-20ស.ម) ត្រាំក្នុងថ្នាំពី5-10នាទី (ដើមដំឡូងពូជត្រូវពន្លិចក្នុងទឹក) រួចយកពូជចេញទៅដាំ។
- ស្រោច ឬ បាញ់ លើពូជ
- លាយហេបភីរូត 500ម.ល ជាមួយទឹកស្អាត200លីត្រ រួចស្រោច ឬ បាញ់ឱ្យជោគលើពូជ។ បន្ទាប់មកយកពូជទៅផ្អាប់នៅកន្លែងត្រជាក់ល្អ ស្រឡះ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ រយៈពេល 1-2ថ្ងៃ ទើបយកទៅដាំ។
- បាញ់ស្លឹក
- បើសង្កេតឃើញឫសដំណាំលូតលាស់មិនល្អ យើងអាចបាញ់ហេបភីរូតលើស្លឹកបាន។
- លាយហេបភីរូតចន្លោះពី ៣០ទៅ៥០ម.ល ក្នុងធុងបាញ់ចំណុះ២០លីត្រ ឬ ហេភីរូត១ដប ៥០០ម.ល លាយជាមួយទឹក ២០០លីត្រ។
រូបភាព ផលិតផល