Home / / / ថ្នាំកម្ចាត់ស្មៅក្នុងស្រែ . សុីហ្វាតា-Sifata 36WP

ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងស្រែ . សុីហ្វាតា-Sifata 36WP

 

អត្ថប្រយោជន៍៖

  • ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈជម្រើស ដោយការជ្រាបចូលតាមស្លឹកនិងដើម រហូតដល់ឫស។ វាចូលទៅបំផ្លាញកោសិកាលូតលាស់របស់ស្មៅ ធ្វើឱ្យស្មៅងាប់។
  • វាមានប្រសិទ្ធភាពកម្ចាត់ស្មៅដូចជា៖ ជន្ទុលភ្នំ ស្មៅបំបែកក្បាល ស្មៅកន្ទុយក្ងោក កាជីប ស្មៅស្រូវ ច្រាច់ ស្មៅចិញ្ចៀន ស្មៅក្រវាញជ្រូក ត្រកៀត កក់ឆ័ត្រ កក់ជ្រុង កក់ភ្នែកក្តាម និងកំពីងពួយ។

 

របៀបប្រើប្រាស់

ប្រើលាយជាមួយជីបាច ឬ លាយដីខ្សាច់៖
ស្រូវស្ទូង ឬ ស្រូវពង្រោះ ប្រើ៣០០ក្រាម ឬ ៣កញ្ចប់ សម្រាប់ផ្ទៃដីកន្លះហិចតា
ប្រើលាយទឹកបាញ់ ពេលវេលាប្រើ បរិមាណប្រើ
ស្រូវស្ទូង ៦-១០ថ្ងៃ ក្រោយពេលស្ទូង ប្រើ ៣០-៤០ក្រាម ជាមួយទឹក ២៥លីត្រ បាញ់លើផ្ទៃដី៥០០ម៉ែត្រក្រឡា
ស្រូវព្រោះ ៧-១៧ថ្ងៃ ក្រោយពេលព្រោះ

 

រូបភាព ផលិតផល