Home / / / ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដា-Lida 25SL

ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងចម្ការ . លីដា-Lida 25SL

អត្ថប្រយោជន៍

លីដា ជាថ្នាំកម្ចាត់ស្មៅក្នុងចម្ការសម័យថ្មី ដែលមានប្រសិទ្ធភាពកម្ចាត់ស្មៅស្លឹកមូលគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព ក្នុងចម្ការសណ្តែកសៀង សណ្តែកបាយ(អាយុចាប់ពីដុះស្លឹក ២សន្លឹកឡើង) និង ដំឡូងមី (អាយុចាប់ចន្លោះពី ២៥ ទៅ ៤៥ថ្ងៃ)។ វាសម្លាប់ស្មៅតាមរយៈការប៉ះផ្ទាល់និងជ្រាបចូលតាមស្លឹក រហូត ដល់ឬសស្មៅ និង អាចទប់ស្កាត់ស្មៅមិនឱ្យលូតលាស់ឡើងវិញបានពេញមួយរដូវ ហើយមិនប៉ះពាល់ដល់ ដំណាំក្នុងចម្ការឡើយ។

របៀបប្រើប្រាស់

  • ស្មៅចាប់ពី ស្លឹក២-ស្លឹក៤ ត្រូវប្រើថ្នាំចំណុះ ៦០-៧០ម.ល(60-70 CC) លាយជាមួយទឹក ២៥-៣០លីត្រ។
  • ស្មៅចាប់ពី ស្លឹក៥-ស្លឹក៧ ត្រូវប្រើថ្នាំចំណុះ ៨០-៩០ម.ល(80-90 CC) លាយជាមួយទឹក ២៥-៣០លីត្រ។
  • បាញ់ថ្នាំពេលដីក្នុងចម្ការមានសំណើម ហើយត្រូវបាញ់ឱ្យសព្វទៅលើ ស្លឹកនិងដើម ស្មៅ។

រូបភាព ផលិតផល