Home / / / ថ្នាំកម្ចាត់ស្មៅក្នុងស្រែ . លីហ្គាសុី(Legacy)

ឈ្មោះផលិតផល៖ ថ្នាំកម្ចាត់ស្មៅក្នុងស្រែ . លីហ្គាសុី(Legacy)

អត្ថប្រយោជន៍៖

គឺជាថ្នាកម្ចាត់ស្មៅក្នុងស្រែដោយជម្រើស។ វាអាចកម្ចាត់ស្មៅដោយជ្រាបចូលតាមស្លឹកនិងដើមរហូតដល់ឫស រួចបំផ្លាញកោសិកាស្មៅឱ្យងាប់តែម្តង។

លីហ្គាសុីមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្មៅជាច្រើនប្រភេទដែលមានដុះក្នុងស្រែដូចជា៖ ស្មៅបែកក្បាល(គល់សនិងគល់ក្រហម ) ស្មៅ ស្រូវ

ជន្ទុភ្នំ នាងទាវ កំពីងពួយទឹក ក្រជីប ត្រកៀត ច្រាច់ កកឆ័ត្រ កក់ជ្រុង និង

ពពួកកក់ភ្នែកក្តាម​។ល។

 

របៀបប្រើប្រាស់៖

បាញ់ថ្នាំលីហ្គាសុី ក្រោយពេលសាប ឬ ព្រោះស្រូវបានរយៈពេល ពី ៨-១២ថ្ងៃ ដោយប្រើថ្នាំលីហ្គាសុីចំណុះ១០ម.ល និងប្រេងបង្កើនប្រសិទ្ធភាព ចំណុះ ២០ម.ល លាយជាមួយទឹកក្នុងធុងបាញ់ចំណុះ២៥លីត្រ ។

 

***ចំណាំ៖

  • គួបញ្ចេញទឹកពីក្នុងស្រែឱ្យអស់ដោយទុកឱ្យដីសើម មុនពេលបាញ់ថ្នាំស្មៅ។
  • ត្រូវបញ្ចូលទឹកក្នុងស្រែវិញក្រោយពេលបាញ់ថ្នាំស្មៅបាន១ថ្ងៃ ឬ ២ថ្ងៃ។
  • បន្ទាប់មកត្រូវរក្សាទឹកក្នុងស្រែឱ្យបានកាន់តែយូកាន់តែប្រសើរ។

 

រូបភាព ផលិតផល